The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe rising of the dead [Al-Qiyama] - Khmer translation
Surah The rising of the dead [Al-Qiyama] Ayah 40 Location Maccah Number 75
យើង(អល់ឡោះ)ស្បថនឹងថ្ងៃបរលោក។
ហើយយើងស្បថនឹងជីវិត(អ្នកមានជំនឿ)ដែលមានការ សោកស្ដាយចំពោះខ្លួនឯង។
តើមនុស្សលោក(អ្នកដែលគ្មានជំនឿ)នឹកស្មានថា យើង គ្មានលទ្ធភាពប្រមូលឆ្អឹងរបស់គេឬ?
មិនដូច្នោះទេ. តាមពិតយើងជាអ្នកមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការរៀបសន្លាក់ឆ្អឹង ម្រាមដៃ ម្រាមជើងរបស់គេឱ្យមានលក្ខណៈ ពេញលេញដូចដើមវិញ។
ផ្ទុយទៅវិញ មនុស្សលោកនៅតែមានបំណងចង់ប្រព្រឹត្ដ បាបកម្មដដែល
ដោយគេសួរថាៈ តើថ្ងៃបរលោកនឹងកើតឡើងនៅ ពេលណា?
នៅពេលដែលភ្នែកស្រឡាំងកាំង(ដោយសារស្ថាន ភាពថ្ងៃបរលោក)
និងព្រះច័ន្ទបាត់ពន្លឺ
ហើយព្រះអាទិត្យនិងព្រះច័ន្ទត្រូវបានគេប្រមូល
ថ្ងៃនោះមនុស្សលោកនឹងនិយាយថាៈ តើពួកយើងត្រូវ រត់ទៅទីណា ?
ទេ. គ្មានកន្លែងរត់ឡើយ។
កន្លែងវិលត្រឡប់នៅថ្ងៃនោះមានតែឆ្ពោះទៅកាន់ម្ចាស់ របស់អ្នកប៉ុណ្ណោះ។
នៅថ្ងៃនោះមនុស្សលោកត្រូវគេប្រាប់នូវអ្វីដែលគេបាន ប្រព្រឹត្ដកន្លងមក និងអ្វីដែលគេមិនបានប្រព្រឹត្ដ។
ផ្ទុយទៅវិញ មនុស្សលោកគឺជាអ្នកធ្វើសាក្សីលើខួ្លនឯង។
ហើយទោះបីជាគេបាននាំមកនូវការដោះសារបស់គេយ៉ាង ណាក៏ដោយ(ក៏គ្មានប្រយោជន៍អ្វីដល់គេដែរ)។
ចូរអ្នក(មូហាំម៉ាត់)កុំកម្រើកអណ្ដាតរបស់អ្នកចំពោះ ការសូត្រវា ព្រោះតែប្រញាប់ទនេ្ទញវាឱ្យសោះ។
ពិតប្រាកដណាស់ យើងជាអ្នកទទួលខុសត្រូវថែរក្សាវា (នៅក្នុងចិត្ដរបស់អ្នក) ហើយឱ្យអ្នកស្ទាត់ជំនាញក្នុងការសូត្រវា។
ដូចេ្នះ នៅពេលដែលយើងបានសូត្រវា(តាមរយៈជីព្រីល) ចូរអ្នកត្រាប់តាមការសូត្ររបស់វាចុះ។
បន្ទាប់មក ពិតប្រាកដណាស់ យើងជាអ្នកទទួលខុសត្រូវ ក្នុងការបំភ្លឺវា។
ទេ. ផ្ទុយទៅវិញ ពួកអ្នកស្រឡាញ់ចូលចិត្ដការរស់នៅក្នុង លោកិយ
ហើយពួកអ្នកបោះបង់ថ្ងៃបរលោក។
វង់ភ័ក្ដ្រ(អ្នកដែលមានជំនឿ)នៅថ្ងៃនោះគឺមានពន្លឺចែង ចាំង
ដោយបានមើលទៅកាន់ម្ចាស់របស់ពួកគេ ។
រីឯមុខ(អ្នកដែលគ្មានជំនឿ)នៅថ្ងៃនោះគឺក្រញូវ
ដោយពួកគេគិតយ៉ាងច្បាស់ថា គេនឹងធ្វើទារុណកម្មពួកគេ យ៉ាងធ្ងន់ធ្ងរ។
មិនដូច្នោះទេ. នៅពេលដែលវា(ដង្ហើម)បានមកដល់ បំពង់ក។
ហើយមានគេនិយាយថាៈ តើអ្នកណាជាអ្នកព្យាបាល (ឱ្យរួចផុតពីសេចក្ដីស្លាប់បាន)?
ហើយគេបានជឿយ៉ាងច្បាស់ថាៈ គេពិតជាលាចាកពី លោកិយជាមិនខាន។
ហើយកំភួនជើងឆេ្វងបានចងភ្ជាប់នឹងកំភួនជើងស្ដាំ។
កន្លែងវិលត្រឡប់នៅថ្ងៃនោះ គឺឆ្ពោះទៅកាន់ម្ចាស់ របស់អ្នក។
ហើយគេមិនបានជឿ(លើអ្នកនាំសារ និងគម្ពីរគួរអាន) និងមិនបានសឡាតឡើយ។
ក៏ប៉ុន្ដែគេបានបដិសេធ និងបានបែរចេញ(ពីការពិត)។
បន្ទាប់មក គេបានទៅជួបជុំគ្រួសាររបស់គេដោយ អួតអាង។
វិនាសអន្ដរាយហើយអ្នក(អ្នកគ្មានជំនឿ) ហើយក៏វិនាស អន្ដរាយទៀត។
បន្ទាប់មក វិនាសអន្ដរាយហើយអ្នក(អ្នកគ្មានជំនឿ) ហើយក៏វិនាសអន្ដរាយទៀត។
តើមនុស្សលោកនឹកស្មានថាៈ គេបោះបង់ចោលដោយ មិនអើពើឬ?
តើគេមិនបង្កើតមនុស្សលោកអំពីមួយតំណក់ទឹកកាម ដែលគេបានបញ្ចូលទៅក្នុងស្បូនទេឬ?
បន្ទាប់មកគេក៏ក្លាយទៅជាដុំឈាម ហើយទ្រង់បានបង្កើត វា រួចក៏ធ្វើឱ្យមានរូបរាងពេញលក្ខណៈ។
ក្រោយមកទ្រង់បានបង្កើតអំពីវាជាគូៗមានប្រុសនិងស្រី។
តើនោះមិនមែនជាអ្នកដែលមានលទ្ធភាពគ្រប់គ្រាន់ក្នុង ការធ្វើឱ្យមនុស្សស្លាប់រស់ឡើងវិញទេឬ?