عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

The man [Al-Insan] - Khmer translation

Surah The man [Al-Insan] Ayah 31 Location Madanah Number 76

ជាការពិតណាស់ រយៈពេលដ៏យូរបានកន្លងផុតពីមនុស្សលោក ខណៈដែលមនុស្សលោកពុំទាន់កើតមានឡើង ដែលគេមិន ដឹងថាវាជាអ្វីសោះនោះ។

ពិតប្រាកដណាស់ យើងបានបង្កើតមនុស្សលោកអំពីតំណក់ ទឹកកាមដែលលាយចូលគ្នា ដើម្បីយើងនឹងសាកល្បងគេ។ រួចមក យើងបានធ្វើឱ្យគេស្ដាប់ឮ និងមើលឃើញ។

ពិតប្រាកដណាស់ យើងបានចង្អុលបង្ហាញគេនូវមាគ៌ាដ៏ត្រឹម ត្រូវ។ គេអាចជាអ្នកដឹងគុណ ឬជាអ្នករមិលគុណ។

ពិតប្រាកដណាស់ យើងបានរៀបចំច្រវាក់ដែក និងខ្នោះ និង នរកឆេះសន្ធោសន្ធៅសម្រាប់ពួកដែលប្រឆាំង។

ពិតប្រាកដណាស់ បណ្ដាអ្នកដែលសាងអំពើល្អ គឺពួកគេទទួល ទានស្រាដែលលាយជាមួយវាអំពីទឹកក្រអូបកាហ្វូរ។

ប្រភពទឹកដែលខ្ញុំរបស់អល់ឡោះនឹងទទួលទានវានៅក្នុង ឋានសួគ៌ ពួកគេអាចប្រើប្រាស់វាតាមចំណង់ចិត្ដ។

ពួកគេបំពេញនូវការតព្វកិច្ចដែលពួកគេបានប៉ង(ក្នុងការ ប្រតិបត្ដិតាមអល់ឡោះ) ហើយពួកគេកោតខ្លាចថ្ងៃមួយដែល ទារុណកម្មរបស់វារាលដាលគ្រប់ទីកន្លែង។

ហើយពួកគេផ្ដល់ចំណីអាហារដែលពួកគេចូលចិត្ដដល់ជន ក្រីក្រ និងកូនកំព្រា ហើយនិងឈ្លើយសឹក។

(ពួកគេនិយាយក្នុងចិត្ដថា)ជាការពិតណាស់ ពួកយើងផ្ដល់ ចំណីអាហារដល់ពួកអ្នកដើម្បីស្វែងរកការអាណិតស្រឡាញ់របស់ អល់ឡោះប៉ុណ្ណោះ ដោយពួកយើងមិនចង់បានការតបស្នង និងគុណ បំណាច់អ្វីពីពួកអ្នកឡើយ។

ពិតប្រាកដណាស់ ពួកយើងកោតខ្លាចម្ចាស់របស់ពួកយើង នៅថ្ងៃមួយដែលម្នាក់ៗ(នៃពួកគ្មានជំនឿ)មុខក្រញូវ និងលំបាក។

ដូចេ្នះ អល់ឡោះបានការពារពួកគេពីគ្រោះអាក្រក់នៃ ថ្ងៃនោះ ហើយបានប្រទានឱ្យពួកគេនូវពន្លឺដ៏ត្រចះត្រចង់ និងសេចក្ដី រីករាយទៀតផង។

ហើយទ្រង់បានតបស្នងដល់ពួកគេនូវឋានសួគ៌និងសំលៀក បំពាក់ដែលធ្វើអំពីសូត្រ ដោយសារតែអ្វីដែលពួកគេបានអត់ធ្មត់។

ដោយពួកគេអង្គុយផ្អែកនៅលើកៅអីនៅក្នុងឋានសួគ៌នោះ។ នៅក្នុងនោះពួកគេមិនត្រូវកំដៅព្រះអាទិត្យឡើយ ហើយក៏ មិនរងាដែរ។

ហើយម្លប់ដើមឈើរបស់វានៅជិតពួកគេ ហើយផ្លែឈើ របស់វា ត្រូវគេធ្វើឱ្យងាយស្រួលបេះបំផុត។

ហើយគេដាក់នៅជុំវិញពួកគេដោយសំភារៈប្រើប្រាស់ដែល ធ្វើអំពីប្រាក់និងពែងថ្មកែវភ្លឺផេ្លក។

ថ្មកែវនោះធ្វើអំពីប្រាក់ដែលពួកគេបានកំណត់វាយ៉ាង សមល្មម(សម្រាប់ទទួលទានតាមចំណង់ចិត្ដរបស់ពួកគេ)។

ហើយនៅក្នុងឋានសួគ៌ ពួកគេត្រូវបានគេឱ្យទទួលទាន ស្រាដែលលាយជាមួយវានូវរសជាតិខ្ញី។

ប្រភពស្រានៅក្នុងឋានសួគ៌នោះគេឱ្យឈ្មោះថាៈសាល់សាហ្ពីល។

ហើយកេ្មងៗដែលនៅវ័យកេ្មងជាអមតៈ ដើរជុំវិញ(រង់ចាំ បម្រើ)ពួកគេ។ នៅពេលដែលអ្នក(មូហាំម៉ាត់)ឃើញពួកគេ អ្នក នឹងគិតថា ពួកគេជាគជ់ខ្យងដ៏ភ្លឺចែងចាំង។

ហើយនៅពេលដែលអ្នក(មូហាំម៉ាត់)ក្រឡេកមើលទៅ ទីនោះ(ឋានសួគ៌) អ្នកនឹងឃើញនៀកម៉ាត់គ្រប់បែបយ៉ាង និង អំណាចដ៏ធំធេង។

នៅពីលើខ្លួនប្រាណរបស់ពួកគេ គឺសំលៀកបំពាក់ធ្វើអំពី សូត្រម៉ដ្ឋខៃ និងសូត្រក្រាស់ពណ៌បៃតង។ ហើយពួកគេត្រូវបានគេ បំពាក់កងដៃប្រាក់។ ហើយម្ចាស់របស់ពួកគេបានប្រទានឱ្យពួកគេ នូវភេសជ្ជៈដ៏បរិសុទ្ធ ។

ពិតប្រាកដណាស់ នេះគឺជាការតបស្នងសម្រាប់ពួកអ្នក ហើយការខំប្រឹងប្រែងរបស់ពួកអ្នកនឹងត្រូវបានគេទទួលយក។

ពិតប្រាកដណាស់ យើងបានបញ្ចុះគម្ពីរគួរអានឱ្យអ្នក ជាដំណាក់កាលៗ។

ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ចំពោះបទបញ្ញតិនៃ ម្ចាស់របស់អ្នក ហើយកុំប្រតិបត្ដិតាមអ្នកដែលប្រព្រឹត្ដបាបកម្ម ឬអ្នកប្រឆាំងក្នុងចំណោមពួកគេឱ្យសោះ។

ហើយចូរអ្នករំលឹកនាមនៃម្ចាស់របស់អ្នកទាំងព្រឹកទាំង ល្ងាច។

ហើយក្នុងអំឡុងពេលយប់ ចូរអ្នកស៊ូជូត(ថ្វាយបង្គំ) ចំពោះទ្រង់ និងលើកតម្កើងទ្រង់នៅពេលយប់ជ្រៅ។

ពិតប្រាកដណាស់ ពួកទាំងនោះ(ពួកមូស្ហរីគីន)ស្រឡាញ់ ការរស់នៅក្នុងលោកិយ ហើយពួកគេបោះបង់ថ្ងៃដែលមានភាព វឹកវរដ៏ខ្លាំងក្លា(ថ្ងៃបរលោក)ដាក់ក្រោយខ្នងរបស់ពួកគេ។

យើងគឺជាអ្នកដែលបានបង្កើតពួកគេ និងបានពង្រឹងរាង កាយរបស់ពួកគេ។ តែបើយើងមានចេតនា(បំផ្លាញពួកគេ) យើង ក៏អាចផ្លាស់ប្ដូរក្រុមផេ្សងទៀតដូចពួកគេមកជំនួសវិញបានដែរ។

ពិតប្រាកដណាស់ ជំពូកនេះគឺជាការរំលឹកមួយ។ ដូចេ្នះ អ្នកណាហើយប្រាថ្នាចង់បានល្អនោះ គេពិតជាជ្រើសរើសមាគ៌ាទៅ កាន់ម្ចាស់របស់គេជាមិនខាន។

ហើយពួកអ្នកមិនអាចមានបំណងធ្វើអ្វីមួយបានឡើយ លើកលែងតែអល់ឡោះមានចេតនាប៉ុណ្ណោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។

ដោយទ្រង់នឹងបញ្ចូលទៅក្នុងក្ដីមេត្ដាករុណារបស់ទ្រង់ ចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយពួកដែលបំពាន ទ្រង់ បានរៀបចំសម្រាប់ពួកគេនូវទារុណកម្មដ៏សែនឈឺចាប់។