The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe night journey [Al-Isra] - Khmer translation - Rowwad Translation Center - Ayah 110
Surah The night journey [Al-Isra] Ayah 111 Location Maccah Number 17
قُلِ ٱدۡعُواْ ٱللَّهَ أَوِ ٱدۡعُواْ ٱلرَّحۡمَٰنَۖ أَيّٗا مَّا تَدۡعُواْ فَلَهُ ٱلۡأَسۡمَآءُ ٱلۡحُسۡنَىٰۚ وَلَا تَجۡهَرۡ بِصَلَاتِكَ وَلَا تُخَافِتۡ بِهَا وَٱبۡتَغِ بَيۡنَ ذَٰلِكَ سَبِيلٗا [١١٠]
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលថា៖ ចូរពួកអ្នកបួងសួងសុំពីអល់ឡោះ ឬបួងសួងសុំពីអាល់រ៉ោះម៉ាន(ម្ចាស់ដ៏មហាសប្បុរស)។ ព្រះនាមណាមួយក្នុងចំណោមព្រះនាមទាំងពីរនេះដែលពួកអ្នកបួងសួង គឺសុទ្ធតែជាព្រះនាមរបស់ទ្រង់ដ៏ល្អប្រពៃ។ ហើយចូរអ្នកកុំបញ្ចេញសំឡេងខ្លាំងពេកនៅពេលអ្នកសូត្រ(គម្ពីរគួរអាន)ក្នុងសឡាតរបស់អ្នក ហើយក៏មិនត្រូវសូត្របញ្ចេញសំឡេងតិចពេកនោះដែរ។ ប៉ុន្តែអ្នកត្រូវជ្រើសរើសយកផ្លូវកណ្ដាលក្នុងចំណោមទាំងពីរនេះ(មិនសូត្រឮតិចពេក និងមិនសូត្រឮខ្លាំងពេក)។