The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe Cow [Al-Baqara] - Khmer translation - Rowwad Translation Center - Ayah 126
Surah The Cow [Al-Baqara] Ayah 286 Location Madanah Number 2
وَإِذۡ قَالَ إِبۡرَٰهِـۧمُ رَبِّ ٱجۡعَلۡ هَٰذَا بَلَدًا ءَامِنٗا وَٱرۡزُقۡ أَهۡلَهُۥ مِنَ ٱلثَّمَرَٰتِ مَنۡ ءَامَنَ مِنۡهُم بِٱللَّهِ وَٱلۡيَوۡمِ ٱلۡأٓخِرِۚ قَالَ وَمَن كَفَرَ فَأُمَتِّعُهُۥ قَلِيلٗا ثُمَّ أَضۡطَرُّهُۥٓ إِلَىٰ عَذَابِ ٱلنَّارِۖ وَبِئۡسَ ٱلۡمَصِيرُ [١٢٦]
ហើយ(ចូរអ្នកនឹកឃើញ) នៅពេលដែលព្យាការីអ៊ីព្រហ៊ីមបានបួងសួងថា៖ ឱព្រះជាម្ចាស់! សូមទ្រង់មេត្តាធ្វើឱ្យទឹកដី(ម៉ាក្កះ)នេះជាទឹកដីដែលមានសុខសន្តិភាព ហើយសូមទ្រង់មេត្តាប្រទានលាភសក្ការៈដល់អ្នកដែលនៅទីនេះនូវផលានុផលគ្រប់ប្រភេទចំពោះជនណាដែលមានជំនឿចំពោះអល់ឡោះ និងថ្ងៃបរលោកក្នុងចំណោមពួកគេផងចុះ។ ទ្រង់បានមានបន្ទូលថា៖ ហើយចំពោះជនណាដែលប្រឆាំងនោះ យើងនឹងផ្តល់ឱ្យគេនូវការសោយសុខមួយរយៈពេលខ្លី(នៅក្នុងលោកិយ)។ បន្ទាប់មកនៅថ្ងៃបរលោក គេនឹងចាប់ទាញពួកគេទាំងបង្ខំទៅកាន់ទណ្ឌកម្មភ្លើងនរក ហើយវាជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។