The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe Cow [Al-Baqara] - Khmer translation - Rowwad Translation Center - Ayah 60
Surah The Cow [Al-Baqara] Ayah 286 Location Madanah Number 2
۞ وَإِذِ ٱسۡتَسۡقَىٰ مُوسَىٰ لِقَوۡمِهِۦ فَقُلۡنَا ٱضۡرِب بِّعَصَاكَ ٱلۡحَجَرَۖ فَٱنفَجَرَتۡ مِنۡهُ ٱثۡنَتَا عَشۡرَةَ عَيۡنٗاۖ قَدۡ عَلِمَ كُلُّ أُنَاسٖ مَّشۡرَبَهُمۡۖ كُلُواْ وَٱشۡرَبُواْ مِن رِّزۡقِ ٱللَّهِ وَلَا تَعۡثَوۡاْ فِي ٱلۡأَرۡضِ مُفۡسِدِينَ [٦٠]
ហើយ(ចូរពួកអ្នកនឹកឃើញនូវឧបការគុណរបស់យើង)ខណៈដែលព្យាការីមូសាបានសុំទ្រង់ឱ្យប្រទានទឹកដល់ក្រុមរបស់គាត់។ ពេលនោះ យើងបានមានបន្ទូលថា៖ ចូរអ្នកវាយដុំថ្មនឹងដំបងរបស់អ្នកចុះ។ ខណៈនោះ វាក៏បាញ់ទឹកចេញជាដប់ពីររន្ធ(ទៅតាមចំនួនកុលសម្ព័ន្ធរបស់ពួកគេ)។ ពិតណាស់ រាល់ក្រុមនីមួយៗ គឺគេដឹងនូវកន្លែងដែលខ្លួនត្រូវផឹក។ (យើងបានមានបន្ទូលទៅកាន់ពួកគេថា)៖ ចូរពួកអ្នកបរិភោគ និងផឹកអំពីលាភសក្ការៈរបស់អល់ឡោះចុះ ហើយចូរពួកអ្នកកុំបំពាននៅលើផែនដីដោយការបង្កវិនាសកម្មឱ្យសោះ។