The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe Cow [Al-Baqara] - Khmer translation - Rowwad Translation Center - Ayah 91
Surah The Cow [Al-Baqara] Ayah 286 Location Madanah Number 2
وَإِذَا قِيلَ لَهُمۡ ءَامِنُواْ بِمَآ أَنزَلَ ٱللَّهُ قَالُواْ نُؤۡمِنُ بِمَآ أُنزِلَ عَلَيۡنَا وَيَكۡفُرُونَ بِمَا وَرَآءَهُۥ وَهُوَ ٱلۡحَقُّ مُصَدِّقٗا لِّمَا مَعَهُمۡۗ قُلۡ فَلِمَ تَقۡتُلُونَ أَنۢبِيَآءَ ٱللَّهِ مِن قَبۡلُ إِن كُنتُم مُّؤۡمِنِينَ [٩١]
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេ(ពួកយូដា)ថា៖ ចូរពួកអ្នកមានជំនឿចំពោះអ្វីដែលអល់ឡោះបានបញ្ចុះមក(ឲ្យព្យាការីមូហាំម៉ាត់) ពួកគេបែរជានិយាយថា៖ ពួកយើងមានជំនឿចំពោះតែអ្វីដែលគេបានបញ្ចុះមកឱ្យ(បណ្តាព្យាការី)ពួកយើងប៉ុណ្ណោះ។ ហើយពួកគេបានប្រឆាំងនឹងអ្វីដែលមកក្រោយពីនោះ ដ្បិតថាវា(គម្ពីរគួរអាន)គឺជាការពិតដែលបញ្ជាក់នូវអ្វីដែលមាននៅជាមួយពួកគេ។ ចូរអ្នក(ឱព្យាការីមូហាំម៉ាត់)តបទៅកាន់ពួកគេថា៖ ចុះហេតុអ្វីបានកាលពីមុនពួកអ្នកសម្លាប់បណ្តាព្យាការីរបស់អល់ឡោះបែបនេះ ប្រសិនបើពួកអ្នកជាអ្នកដែលមានជំនឿ(ចំពោះអ្វីដែលបានបញ្ចុះមកឲ្យពួកអ្នក)មែននោះ?