The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe family of Imran [Aal-e-Imran] - Khmer translation - Rowwad Translation Center - Ayah 180
Surah The family of Imran [Aal-e-Imran] Ayah 200 Location Madanah Number 3
وَلَا يَحۡسَبَنَّ ٱلَّذِينَ يَبۡخَلُونَ بِمَآ ءَاتَىٰهُمُ ٱللَّهُ مِن فَضۡلِهِۦ هُوَ خَيۡرٗا لَّهُمۖ بَلۡ هُوَ شَرّٞ لَّهُمۡۖ سَيُطَوَّقُونَ مَا بَخِلُواْ بِهِۦ يَوۡمَ ٱلۡقِيَٰمَةِۗ وَلِلَّهِ مِيرَٰثُ ٱلسَّمَٰوَٰتِ وَٱلۡأَرۡضِۗ وَٱللَّهُ بِمَا تَعۡمَلُونَ خَبِيرٞ [١٨٠]
ហើយចូរកុំឱ្យពួកដែលកំណាញ់នូវអ្វីដែលអល់ឡោះបានប្រទានឱ្យពួកគេនៃការប្រោសប្រទានរបស់ទ្រង់នោះគិតស្មានថា វាជាប្រការល្អសម្រាប់ពួកគេឱ្យសោះ។ ផ្ទុយទៅវិញ វាជាប្រការអាក្រក់សម្រាប់ពួកគេទៅវិញទេ។ គេនឹងយកអ្វីដែលពួកគេកំណាញ់(មិនព្រមបរិច្ចាគ)នោះដាក់ព័ទ្ធទៅលើករបស់ពួកគេនៅថ្ងៃបរលោក។ ហើយមរតកទាំងអស់ដែលនៅលើមេឃជាច្រើនជាន់និងនៅលើផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយអល់ឡោះដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ដ។