The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe Coalition [Al-Ahzab] - Khmer translation - Rowwad Translation Center - Ayah 19
Surah The Coalition [Al-Ahzab] Ayah 73 Location Maccah Number 33
أَشِحَّةً عَلَيۡكُمۡۖ فَإِذَا جَآءَ ٱلۡخَوۡفُ رَأَيۡتَهُمۡ يَنظُرُونَ إِلَيۡكَ تَدُورُ أَعۡيُنُهُمۡ كَٱلَّذِي يُغۡشَىٰ عَلَيۡهِ مِنَ ٱلۡمَوۡتِۖ فَإِذَا ذَهَبَ ٱلۡخَوۡفُ سَلَقُوكُم بِأَلۡسِنَةٍ حِدَادٍ أَشِحَّةً عَلَى ٱلۡخَيۡرِۚ أُوْلَٰٓئِكَ لَمۡ يُؤۡمِنُواْ فَأَحۡبَطَ ٱللَّهُ أَعۡمَٰلَهُمۡۚ وَكَانَ ذَٰلِكَ عَلَى ٱللَّهِ يَسِيرٗا [١٩]
ពួកគេកំណាញ់បំផុតទៅលើពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)។ ហើយបើកាលណាភាពភ័យខ្លាចបានមកដល់ អ្នកនឹងឃើញពួកគេមើលមកកាន់អ្នកដោយភ្នែកក្រឡាប់ចាក់ដូចអ្នកដែលសេចក្តីស្លាប់គ្របដណ្តប់លើរូបគេ(ជិតស្លាប់)ដូច្នោះដែរ។ ហើយបើកាលណាភាពភ័យខ្លាចបានរសាយបាត់ ពួកគេក៏វាយប្រហារពួកអ្នកដោយប្រើពាក្យបញ្ឈឺដោយភាពកំណាញ់បំផុតចំពោះប្រការល្អ។ ពួកទាំងនោះពុំមែនជាពួកដែលមានជំនឿឡើយ។ ដូចនេះ អល់ឡោះជាម្ចាស់ក៏បានលុបបំបាត់នូវទង្វើ(កុសល)របស់ពួកគេ។ ហើយនោះ គឺជារឿងងាយស្រួលបំផុតសម្រាប់អល់ឡោះ។