The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe Coalition [Al-Ahzab] - Khmer translation - Rowwad Translation Center - Ayah 50
Surah The Coalition [Al-Ahzab] Ayah 73 Location Maccah Number 33
يَٰٓأَيُّهَا ٱلنَّبِيُّ إِنَّآ أَحۡلَلۡنَا لَكَ أَزۡوَٰجَكَ ٱلَّٰتِيٓ ءَاتَيۡتَ أُجُورَهُنَّ وَمَا مَلَكَتۡ يَمِينُكَ مِمَّآ أَفَآءَ ٱللَّهُ عَلَيۡكَ وَبَنَاتِ عَمِّكَ وَبَنَاتِ عَمَّٰتِكَ وَبَنَاتِ خَالِكَ وَبَنَاتِ خَٰلَٰتِكَ ٱلَّٰتِي هَاجَرۡنَ مَعَكَ وَٱمۡرَأَةٗ مُّؤۡمِنَةً إِن وَهَبَتۡ نَفۡسَهَا لِلنَّبِيِّ إِنۡ أَرَادَ ٱلنَّبِيُّ أَن يَسۡتَنكِحَهَا خَالِصَةٗ لَّكَ مِن دُونِ ٱلۡمُؤۡمِنِينَۗ قَدۡ عَلِمۡنَا مَا فَرَضۡنَا عَلَيۡهِمۡ فِيٓ أَزۡوَٰجِهِمۡ وَمَا مَلَكَتۡ أَيۡمَٰنُهُمۡ لِكَيۡلَا يَكُونَ عَلَيۡكَ حَرَجٞۗ وَكَانَ ٱللَّهُ غَفُورٗا رَّحِيمٗا [٥٠]
ឱព្យាការី(មូហាំម៉ាត់)! ពិតប្រាកដណាស់ យើងបានអនុញ្ញាតឱ្យអ្នកនូវភរិយាទាំងឡាយរបស់អ្នកដែលអ្នកបានប្រគល់(ឱ្យពួកនាង)នូវប្រាក់ខាន់ស្លារបស់ពួកនាងរួច ហើយនិងខ្ញុំបម្រើដាច់ថ្លៃដែលអល់ឡោះបានប្រទានឱ្យអ្នកពីឈ្លើយសឹក(ជាជ័យភណ្ឌ)នោះ។ ហើយ(យើងក៏បានអនុញ្ញាតឱ្យអ្នករៀបការផងដែរជាមួយនឹង)កូនស្រីរបស់ពូមីងខាងឪពុករបស់អ្នក(ក្មួយស្រីបង្កើតខាងឪពុក) និងកូនស្រីរបស់ពូមីងខាងម្តាយរបស់អ្នក(ក្មួយស្រីបង្កើតខាងម្តាយ)ដែលពួកនាងបានភៀសខ្លួនជាមួយអ្នក ព្រមទាំងស្ត្រីដែលជាអ្នកមានជំនឿ ប្រសិនបើនាងព្រមប្រគល់ខ្លួនរបស់នាងឲ្យព្យាការី(ដោយគ្មានខាន់ស្លា) ប្រសិនបើព្យាការីចង់រៀបការជាមួយនាងដែលជាករណីពិសេសសម្រាប់តែអ្នក(ព្យាការីមូហាំម៉ាត់)ប៉ុណ្ណោះខុសពីបណ្តាអ្នកមានជំនឿទាំងឡាយ។ ពិតប្រាកដណាស់ យើងដឹងនូវអ្វីដែលយើងបានដាក់ជាកាតព្វកិច្ចទៅលើពួកគេ(បណ្តាអ្នកមានជំនឿ)ចំពោះរឿងភរិយារបស់ពួកគេ ហើយនិងស្រ្តីបម្រើដាច់ថ្លៃ ដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេ ដើម្បីកុំឱ្យអ្នកមានការចង្អៀតចង្អល់អ្វីឡើយ។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់បំផុត។