The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe Women [An-Nisa] - Khmer translation - Rowwad Translation Center - Ayah 135
Surah The Women [An-Nisa] Ayah 176 Location Madanah Number 4
۞ يَٰٓأَيُّهَا ٱلَّذِينَ ءَامَنُواْ كُونُواْ قَوَّٰمِينَ بِٱلۡقِسۡطِ شُهَدَآءَ لِلَّهِ وَلَوۡ عَلَىٰٓ أَنفُسِكُمۡ أَوِ ٱلۡوَٰلِدَيۡنِ وَٱلۡأَقۡرَبِينَۚ إِن يَكُنۡ غَنِيًّا أَوۡ فَقِيرٗا فَٱللَّهُ أَوۡلَىٰ بِهِمَاۖ فَلَا تَتَّبِعُواْ ٱلۡهَوَىٰٓ أَن تَعۡدِلُواْۚ وَإِن تَلۡوُۥٓاْ أَوۡ تُعۡرِضُواْ فَإِنَّ ٱللَّهَ كَانَ بِمَا تَعۡمَلُونَ خَبِيرٗا [١٣٥]
ឱបណ្ដាអ្នកដែលមានជំនឿ! ចូរតាំងខ្លួនជាអ្នកដែលប្រកាន់ខ្ជាប់នូវភាពយុត្តិធម៌ក្នុងនាមជាអ្នកធ្វើសាក្សីសម្រាប់អល់ឡោះ សូម្បីតែចំពោះខ្លួនឯង ឬឪពុកម្ដាយរបស់ពួកអ្នក ឬសាច់ញាតិពួកអ្នកខ្លួនឯងក៏ដោយ។ បើទោះគេជាអ្នកក្រីក្រ ឬជាអ្នកមានក៏ដោយ ជាការពិតណាស់ អល់ឡោះជាម្ចាស់ទ្រង់មានអាទិភាពជាងគេទាំងពីរទៅទៀត។ ដូច្នេះ ចូរពួកអ្នកកុំដើរតាមទំនើងចិត្តដែលធ្វើឲ្យពួកអ្នកឃ្លាតឆ្ងាយពីភាពយុត្តិធម៌។ ហើយប្រសិនបើពួកអ្នកកែប្រែ(ការពិតក្នុងការធ្វើសាក្សី) ឬពួកអ្នកបដិសេធ(មិនព្រមធ្វើសាក្សី)វិញនោះ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់ដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ត។