The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesMuhammad [Muhammad] - Khmer translation - Rowwad Translation Center - Ayah 38
Surah Muhammad [Muhammad] Ayah 38 Location Madanah Number 47
هَٰٓأَنتُمۡ هَٰٓؤُلَآءِ تُدۡعَوۡنَ لِتُنفِقُواْ فِي سَبِيلِ ٱللَّهِ فَمِنكُم مَّن يَبۡخَلُۖ وَمَن يَبۡخَلۡ فَإِنَّمَا يَبۡخَلُ عَن نَّفۡسِهِۦۚ وَٱللَّهُ ٱلۡغَنِيُّ وَأَنتُمُ ٱلۡفُقَرَآءُۚ وَإِن تَتَوَلَّوۡاْ يَسۡتَبۡدِلۡ قَوۡمًا غَيۡرَكُمۡ ثُمَّ لَا يَكُونُوٓاْ أَمۡثَٰلَكُم [٣٨]
ឱអ្នកទាំងអស់គ្នា(ដែលជាអ្នកមានជំនឿ)! ពិតប្រាកដណាស់ ពួកអ្នកត្រូវបានគេអំពាវនាវឱ្យបរិច្ចាគ(ទ្រព្យសម្បត្តិ)ក្នុងមាគ៌ារបស់អល់ឡោះ។ ប៉ុន្តែក្នុងចំណោមពួកអ្នក គឺមានអ្នកដែលកំណាញ់។ ហើយជនណាដែលកំណាញ់ តាមពិត រូបគេកំពុងតែកំណាញ់ចំពោះខ្លួនឯងប៉ុណ្ណោះ។ អល់ឡោះមហាមានលើសលប់។ ចំណែកឯពួកអ្នក គឺដែលជាអ្នកខ្វះខាត។ ហើយប្រសិនបើពួកអ្នកងាកចេញ(ពីការមានជំនឿ) ទ្រង់នឹងជំនួសដោយក្រុមមួយទៀតក្រៅពីពួកអ្នក។ ក្រោយមក ពួកគេនឹងមិនមានលក្ខណៈ(អាក្រក់)ដូចពួកអ្នកឡើយ។