The Noble Qur'an Encyclopedia
Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languagesThe Iron [Al-Hadid] - Khmer translation - Rowwad Translation Center - Ayah 13
Surah The Iron [Al-Hadid] Ayah 29 Location Madanah Number 57
يَوۡمَ يَقُولُ ٱلۡمُنَٰفِقُونَ وَٱلۡمُنَٰفِقَٰتُ لِلَّذِينَ ءَامَنُواْ ٱنظُرُونَا نَقۡتَبِسۡ مِن نُّورِكُمۡ قِيلَ ٱرۡجِعُواْ وَرَآءَكُمۡ فَٱلۡتَمِسُواْ نُورٗاۖ فَضُرِبَ بَيۡنَهُم بِسُورٖ لَّهُۥ بَابُۢ بَاطِنُهُۥ فِيهِ ٱلرَّحۡمَةُ وَظَٰهِرُهُۥ مِن قِبَلِهِ ٱلۡعَذَابُ [١٣]
នៅថ្ងៃដែលពួកពុតត្បុតប្រុសស្រីបាននិយាយទៅកាន់បណ្តាអ្នកមានជំនឿថា៖ សូមពួកអ្នករង់ចាំពួកយើងផង ដើម្បីពួកយើងអាចទទួលបានពន្លឺខ្លះពីពួកអ្នក។ មានគេនិយាយ(ចំអក)ថា៖ ចូរពួកអ្នកត្រលប់ក្រោយវិញ ហើយស្វែងរកពន្លឺ(ដោយខ្លួនឯង)ចុះ។ ហើយនៅពេលនោះ គេបានញែករវាងពួកគេ(និងបណ្តាអ្នកមានជំនឿ)ដោយរបងមួយដែលមានទ្វារ។ នៅខាងក្នុងវា(ប៉ែកខាងអ្នកមានជំនឿ) គឺមានក្តីមេត្តាករុណា។ ចំណែកឯផ្នែកខាងក្រៅវាដែលនៅខាងពួកពុតត្បុត គឺមានទណ្ឌកម្ម។