عربيEnglish

The Noble Qur'an Encyclopedia

Towards providing reliable exegeses and translations of the meanings of the Noble Qur'an in the world languages

The heights [Al-Araf] - Khmer translation - Rowwad Translation Center - Ayah 176

Surah The heights [Al-Araf] Ayah 206 Location Maccah Number 7

وَلَوۡ شِئۡنَا لَرَفَعۡنَٰهُ بِهَا وَلَٰكِنَّهُۥٓ أَخۡلَدَ إِلَى ٱلۡأَرۡضِ وَٱتَّبَعَ هَوَىٰهُۚ فَمَثَلُهُۥ كَمَثَلِ ٱلۡكَلۡبِ إِن تَحۡمِلۡ عَلَيۡهِ يَلۡهَثۡ أَوۡ تَتۡرُكۡهُ يَلۡهَثۚ ذَّٰلِكَ مَثَلُ ٱلۡقَوۡمِ ٱلَّذِينَ كَذَّبُواْ بِـَٔايَٰتِنَاۚ فَٱقۡصُصِ ٱلۡقَصَصَ لَعَلَّهُمۡ يَتَفَكَّرُونَ [١٧٦]

ហើយប្រសិនបើយើងមានចេតនា យើងប្រាកដជានឹងលើកតម្កើងរូបគេតាមរយៈវា(សញ្ញាភស្តុតាងទាំងនោះ)ជាមិនខាន។ ក៏ប៉ុន្តែ រូបគេទោរទន់ទៅរកចំណង់តណ្ហាលោកិយ ព្រមទាំងដើរតាមទំនើងចិត្តរបស់ខ្លួនឯង។ ជាការពិតណាស់ បុគ្គលបែបនេះ គឺប្រៀបដូចជាសត្វឆ្កែមួយក្បាលដូច្នោះដែរ ដែលទោះបីជាអ្នកដេញវា ឬក៏លែងវាចោល ក៏វានៅតែលៀនអណ្តាត។ នោះហើយគឺជាការប្រៀបធៀបចំពោះក្រុមដែលបដិសេធនឹងសញ្ញាភស្តុតាងទាំងឡាយរបស់យើង។ ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)និទានរឿងរ៉ាវទាំងនោះប្រាប់ពួកគេ(អម្បូរអ៊ីស្រាអែល)ចុះ សង្ឃឹមថា ពួកគេចេះគិតពិចារណា។