Main pages

Surah The victory [Al-Fath] in Khmer

Surah The victory [Al-Fath] Ayah 29 Location Madinah Number 48

إِنَّا فَتَحۡنَا لَكَ فَتۡحࣰا مُّبِینࣰا ﴿1﴾

ពិតប្រាកដណាស់ យើងផ្តល់ឱ្យអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នូវជ័យជម្នះមួយយ៉ាងច្បាស់លាស់។

لِّیَغۡفِرَ لَكَ ٱللَّهُ مَا تَقَدَّمَ مِن ذَنۢبِكَ وَمَا تَأَخَّرَ وَیُتِمَّ نِعۡمَتَهُۥ عَلَیۡكَ وَیَهۡدِیَكَ صِرَ ٰ⁠طࣰا مُّسۡتَقِیمࣰا ﴿2﴾

ដើម្បីអល់ឡោះទ្រង់អភ័យទោសដល់អ្នកចំពោះបាបកម្មរបស់អ្នកដែលបានសាងពីមុន និងបាបកម្មដែលនៅខាងមុខ។ ហើយទ្រង់នឹងបំពេញឧបការគុណរបស់ទ្រង់ដល់អ្នក និងចង្អុលបង្ហាញអ្នកនូវមាគ៌ាដ៏ត្រឹមត្រូវ។

وَیَنصُرَكَ ٱللَّهُ نَصۡرًا عَزِیزًا ﴿3﴾

ហើយទ្រង់នឹងជួយដល់អ្នកនូវការជួយមួយដ៏រឹងមាំ។

هُوَ ٱلَّذِیۤ أَنزَلَ ٱلسَّكِینَةَ فِی قُلُوبِ ٱلۡمُؤۡمِنِینَ لِیَزۡدَادُوۤا۟ إِیمَـٰنࣰا مَّعَ إِیمَـٰنِهِمۡۗ وَلِلَّهِ جُنُودُ ٱلسَّمَـٰوَ ٰ⁠تِ وَٱلۡأَرۡضِۚ وَكَانَ ٱللَّهُ عَلِیمًا حَكِیمࣰا ﴿4﴾

ទ្រង់គឺជាអ្នកដែលបានបញ្ចុះនូវភាពនឹងនរទៅក្នុងដួងចិត្តរបស់បណ្តាអ្នកដែលមានជំនឿដើម្បីឱ្យពួកគេកាន់តែបន្ថែមនូវសេចក្តីជំនឿទៅលើសេចក្តីជំនឿរបស់ពួកគេថែមទៀត។ ហើយកងទ័ពទាំងឡាយដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។

لِّیُدۡخِلَ ٱلۡمُؤۡمِنِینَ وَٱلۡمُؤۡمِنَـٰتِ جَنَّـٰتࣲ تَجۡرِی مِن تَحۡتِهَا ٱلۡأَنۡهَـٰرُ خَـٰلِدِینَ فِیهَا وَیُكَفِّرَ عَنۡهُمۡ سَیِّـَٔاتِهِمۡۚ وَكَانَ ذَ ٰ⁠لِكَ عِندَ ٱللَّهِ فَوۡزًا عَظِیمࣰا ﴿5﴾

ដើម្បីទ្រង់នឹងបញ្ចូលបណ្តាអ្នកដែលមានជំនឿទាំងប្រុសទាំងស្រីទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវាដោយពួកគេស្ថិតនៅទីនោះជាអមតៈ។ ហើយទ្រង់នឹងលុបបំបាត់ពីពួកគេនូវអំពើអាក្រក់ទាំងឡាយរបស់ពួកគេ។ នោះហើយជាជោគជ័យដ៏ធំធេងបំផុតនៅឯអល់ឡោះជាម្ចាស់។

وَیُعَذِّبَ ٱلۡمُنَـٰفِقِینَ وَٱلۡمُنَـٰفِقَـٰتِ وَٱلۡمُشۡرِكِینَ وَٱلۡمُشۡرِكَـٰتِ ٱلظَّاۤنِّینَ بِٱللَّهِ ظَنَّ ٱلسَّوۡءِۚ عَلَیۡهِمۡ دَاۤىِٕرَةُ ٱلسَّوۡءِۖ وَغَضِبَ ٱللَّهُ عَلَیۡهِمۡ وَلَعَنَهُمۡ وَأَعَدَّ لَهُمۡ جَهَنَّمَۖ وَسَاۤءَتۡ مَصِیرࣰا ﴿6﴾

ហើយទ្រង់នឹងដាក់ទណ្ឌកម្មពួកពុតត្បុតទាំងប្រុសទាំងស្រី និងពួកដែលធ្វើស្ហ៊ីរិកទាំងប្រុសទាំងស្រីដែលពួកគេគិតស្មានចំពោះអល់ឡោះនូវការគិតស្មានដ៏អាក្រក់។ ទណ្ឌកម្មដ៏អាក្រក់បានព័ទ្ធជុំវិញពួកគេ។ ហើយអល់ឡោះទ្រង់ខឹងសម្បាចំពោះពួកគេ ព្រមទាំងដាក់បណ្តាសាពួកគេ។ ហើយទ្រង់បានត្រៀមទុកសម្រាប់ពួកគេនូវនរកជើហាន់ណាំ ហើយវាគឺជាកន្លែងវិលត្រលប់ដ៏អាក្រក់បំផុត។

وَلِلَّهِ جُنُودُ ٱلسَّمَـٰوَ ٰ⁠تِ وَٱلۡأَرۡضِۚ وَكَانَ ٱللَّهُ عَزِیزًا حَكِیمًا ﴿7﴾

ហើយកងទ័ពទាំងឡាយដែលនៅលើមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ហើយអល់ឡោះទ្រង់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

إِنَّاۤ أَرۡسَلۡنَـٰكَ شَـٰهِدࣰا وَمُبَشِّرࣰا وَنَذِیرࣰا ﴿8﴾

ពិតប្រាកដណាស់ យើងបានតែងតាំងអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ជាអ្នកធ្វើសាក្សី និងជាអ្នកផ្តល់ដំណឹងរីករាយ ព្រមទាំងជាអ្នកដាស់តឿនព្រមាន។

لِّتُؤۡمِنُوا۟ بِٱللَّهِ وَرَسُولِهِۦ وَتُعَزِّرُوهُ وَتُوَقِّرُوهُۚ وَتُسَبِّحُوهُ بُكۡرَةࣰ وَأَصِیلًا ﴿9﴾

ដើម្បីឲ្យពួកអ្នកមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ហើយជួយដល់(សាសនា)ទ្រង់ និងលើកតម្កើងទ្រង់ ព្រមទាំងបញ្ជាក់ពីភាពបរិសុទ្ធចំពោះទ្រង់ ទាំងព្រឹកទាំងល្ងាច។

إِنَّ ٱلَّذِینَ یُبَایِعُونَكَ إِنَّمَا یُبَایِعُونَ ٱللَّهَ یَدُ ٱللَّهِ فَوۡقَ أَیۡدِیهِمۡۚ فَمَن نَّكَثَ فَإِنَّمَا یَنكُثُ عَلَىٰ نَفۡسِهِۦۖ وَمَنۡ أَوۡفَىٰ بِمَا عَـٰهَدَ عَلَیۡهُ ٱللَّهَ فَسَیُؤۡتِیهِ أَجۡرًا عَظِیمࣰا ﴿10﴾

ពិតប្រាកដណាស់ បណ្តាអ្នកដែលបានធ្វើសច្ចាប្រណិធានជាមួយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់) តាមពិតពួកគេបានធ្វើសច្ចាប្រណិធានជាមួយនឹងអល់ឡោះជាម្ចាស់។ ព្រះហស្តរបស់ទ្រង់នៅពីលើដៃរបស់ពួកគេ។ ដូច្នេះ ជនណាហើយដែលបានក្បត់ តាមពិតគេបានក្បត់លើខ្លួនឯងប៉ុណ្ណោះ។ ហើយជនណាដែលបានបំពេញតាមអ្វីដែលគេបានសន្យានឹងអល់ឡោះ ពិតប្រាកដណាស់ ទ្រង់នឹងប្រទានដល់គេនូវផលបុណ្យដ៏ធំធេង(ឋានសួគ៌)។

سَیَقُولُ لَكَ ٱلۡمُخَلَّفُونَ مِنَ ٱلۡأَعۡرَابِ شَغَلَتۡنَاۤ أَمۡوَ ٰ⁠لُنَا وَأَهۡلُونَا فَٱسۡتَغۡفِرۡ لَنَاۚ یَقُولُونَ بِأَلۡسِنَتِهِم مَّا لَیۡسَ فِی قُلُوبِهِمۡۚ قُلۡ فَمَن یَمۡلِكُ لَكُم مِّنَ ٱللَّهِ شَیۡـًٔا إِنۡ أَرَادَ بِكُمۡ ضَرًّا أَوۡ أَرَادَ بِكُمۡ نَفۡعَۢاۚ بَلۡ كَانَ ٱللَّهُ بِمَا تَعۡمَلُونَ خَبِیرَۢا ﴿11﴾

ពួកដែលមិនបានរួមដំណើរ(ទៅកាន់ទីក្រុងម៉ាក្កះ)ក្នុងចំណោមពួកអារ៉ាប់ជនបទនឹងនិយាយទៅកាន់អ្នកថា៖ ទ្រព្យសម្បត្តិនិងក្រុមគ្រួសាររបស់ពួកយើងបានរំខានពួកយើង(មិនឱ្យរួមដំណើរជាមួយអ្នក)បាន។ ហេតុនេះ សូមអ្នកសុំការអភ័យទោសពីអល់ឡោះដល់ពួកយើងផង។ ពួកគេនិយាយនឹងអណ្តាតរបស់ពួកគេនូវអ្វីដែលផ្ទុយពីដួងចិត្តរបស់ពួកគេ ។ ចូរអ្នកពោលចុះថា៖ តើមានអ្នកណាម្នាក់ដែលមានអំណាចអ្វីមួយអាចរារាំងពួកអ្នកពីអល់ឡោះ ប្រសិនបើទ្រង់មានចេតនាឱ្យពួកអ្នកទទួលគ្រោះ ឬមានចេតនាឲ្យពួកអ្នកទទួលបានប្រយោជន៍នោះ? ផ្ទុយទៅវិញ អល់ឡោះជាម្ចាស់មហាដឹងបំផុតចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ត។

بَلۡ ظَنَنتُمۡ أَن لَّن یَنقَلِبَ ٱلرَّسُولُ وَٱلۡمُؤۡمِنُونَ إِلَىٰۤ أَهۡلِیهِمۡ أَبَدࣰا وَزُیِّنَ ذَ ٰ⁠لِكَ فِی قُلُوبِكُمۡ وَظَنَنتُمۡ ظَنَّ ٱلسَّوۡءِ وَكُنتُمۡ قَوۡمَۢا بُورࣰا ﴿12﴾

ផ្ទុយទៅវិញ ពួកអ្នកគិតស្មានថា អ្នកនាំសារ(មូហាំម៉ាត់) និងបណ្តាអ្នកមានជំនឿនឹងមិនអាចវិលត្រលប់ទៅកាន់ក្រុមគ្រួសាររបស់ពួកគាត់(នៅឯក្រុងម៉ាទីណះ)វិញជាដាច់ខាត។ ហើយគេបានតុបតែងលម្អបែបនោះនៅក្នុងដួងចិត្តរបស់ពួកអ្នក ហើយពួកអ្នកគិតស្មាន(ចំពោះអល់ឡោះ)នូវការគិតស្មានដ៏អាក្រក់។ ហើយពួកអ្នកធ្លាប់ជាក្រុមមួយដែលអន្តរាយ។

وَمَن لَّمۡ یُؤۡمِنۢ بِٱللَّهِ وَرَسُولِهِۦ فَإِنَّاۤ أَعۡتَدۡنَا لِلۡكَـٰفِرِینَ سَعِیرࣰا ﴿13﴾

ហើយជនណាដែលគ្មានជំនឿចំពោះអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ ពិតប្រាកដណាស់ យើងបានត្រៀមទុកសម្រាប់ពួកដែលគ្មានជំនឿនូវភ្លើងនរកដែលឆេះសន្ធោសន្ធៅ។

وَلِلَّهِ مُلۡكُ ٱلسَّمَـٰوَ ٰ⁠تِ وَٱلۡأَرۡضِۚ یَغۡفِرُ لِمَن یَشَاۤءُ وَیُعَذِّبُ مَن یَشَاۤءُۚ وَكَانَ ٱللَّهُ غَفُورࣰا رَّحِیمࣰا ﴿14﴾

ហើយការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី គឺជាកម្មសិទ្ធិរបស់អល់ឡោះ(តែមួយគត់)។ ទ្រង់អភ័យទោសឲ្យចំពោះជនណាដែលទ្រង់មានចេតនា និងដាក់ទណ្ឌកម្មចំពោះជនណាដែលទ្រង់មានចេតនា។ ហើយអល់ឡោះជាម្ចាស់មហាអភ័យទោស មហាអាណិតស្រលាញ់។

سَیَقُولُ ٱلۡمُخَلَّفُونَ إِذَا ٱنطَلَقۡتُمۡ إِلَىٰ مَغَانِمَ لِتَأۡخُذُوهَا ذَرُونَا نَتَّبِعۡكُمۡۖ یُرِیدُونَ أَن یُبَدِّلُوا۟ كَلَـٰمَ ٱللَّهِۚ قُل لَّن تَتَّبِعُونَا كَذَ ٰ⁠لِكُمۡ قَالَ ٱللَّهُ مِن قَبۡلُۖ فَسَیَقُولُونَ بَلۡ تَحۡسُدُونَنَاۚ بَلۡ كَانُوا۟ لَا یَفۡقَهُونَ إِلَّا قَلِیلࣰا ﴿15﴾

ពួកដែលមិនបានរួមដំណើរ(ទៅកាន់ទីក្រុងម៉ាក្កះ)ទាំងនោះ នៅពេលដែលពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)ចេញដំណើទៅយកទ្រព្យជ័យភណ្ឌ(ដែលបានពីសមរភូមិខ័យពើរ) ពួកគេនឹងនិយាយថា៖ សូមទុកឱ្យពួកយើងទៅជាមួយពួកអ្នកផង។ ពួកទាំងនោះមានបំណងចង់ផ្លាស់ប្តូរការសន្យារបស់អល់ឡោះ។ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថា៖ ពួកអ្នកមិនអាចទៅជាមួយពួកយើងបានជាដាច់ខាត ពីព្រោះអល់ឡោះទ្រង់បានសន្យា(នឹងពួកយើង)កាលពីមុនរួចមកហើយ។ ពេលនោះ ពួកគេនឹងនិយាយថា៖ ផ្ទុយទៅវិញ គឺពួកអ្នកច្រណែនឈ្នានីសនឹងពួកយើងប៉ុណ្ណោះ។ ផ្ទុយទៅវិញ ពួកទាំងនោះទៅវិញទេដែលមិនយល់អ្វីឡើយ លើកលែងតែបន្តិចបន្តួចប៉ុណ្ណោះ។

قُل لِّلۡمُخَلَّفِینَ مِنَ ٱلۡأَعۡرَابِ سَتُدۡعَوۡنَ إِلَىٰ قَوۡمٍ أُو۟لِی بَأۡسࣲ شَدِیدࣲ تُقَـٰتِلُونَهُمۡ أَوۡ یُسۡلِمُونَۖ فَإِن تُطِیعُوا۟ یُؤۡتِكُمُ ٱللَّهُ أَجۡرًا حَسَنࣰاۖ وَإِن تَتَوَلَّوۡا۟ كَمَا تَوَلَّیۡتُم مِّن قَبۡلُ یُعَذِّبۡكُمۡ عَذَابًا أَلِیمࣰا ﴿16﴾

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលមិនបានចេញទៅប្រយុទ្ធក្នុងចំណោមពួកអារ៉ាប់ជនបទថា៖ ពួកអ្នកនឹងត្រូវគេអំពាវនាវទៅកាន់ក្រុមមួយដែលមានកម្លាំងខ្លាំងក្លាដោយពួកអ្នកត្រូវប្រយុទ្ធជាមួយពួកគេ ឬឱ្យពួកគេចូលអ៊ីស្លាម។ ហេតុនេះ ប្រសិនបើពួកអ្នកប្រតិបត្តិតាម នោះអល់ឡោះជាម្ចាស់នឹងប្រទានឲ្យពួកអ្នកនូវផលបុណ្យដ៏ប្រពៃ(ឋានសួគ៌)។ តែប្រសិនបើពួកអ្នកបែរចេញ ដូចដែលពួកអ្នកធ្លាប់បែរចេញ(មិនរួមដំណើរទៅកាន់ក្រុងម៉ាក្កះ)កាលពីមុន ទ្រង់នឹងដាក់ទណ្ឌកម្មពួកអ្នកនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។

لَّیۡسَ عَلَى ٱلۡأَعۡمَىٰ حَرَجࣱ وَلَا عَلَى ٱلۡأَعۡرَجِ حَرَجࣱ وَلَا عَلَى ٱلۡمَرِیضِ حَرَجࣱۗ وَمَن یُطِعِ ٱللَّهَ وَرَسُولَهُۥ یُدۡخِلۡهُ جَنَّـٰتࣲ تَجۡرِی مِن تَحۡتِهَا ٱلۡأَنۡهَـٰرُۖ وَمَن یَتَوَلَّ یُعَذِّبۡهُ عَذَابًا أَلِیمࣰا ﴿17﴾

គ្មានទោសពៃរ៍អ្វីឡើយចំពោះអ្នកពិការភ្នែក និងគ្មានទោសពៃរ៍អ្វីឡើយចំពោះអ្នកពិការជើង ហើយក៏គ្មានទោសពៃរ៍អ្វីដែរចំពោះអ្នកដែលមានជំងឺ(ប្រសិនបើពួកគេមិនបានចេញទៅប្រយុទ្ធនោះ)។ ហើយជនណាដែលគោរពប្រតិបត្តិតាមអល់ឡោះនិងអ្នកនាំសាររបស់ទ្រង់ នោះទ្រង់នឹងបញ្ចូលរូបគេទៅក្នុងឋានសួគ៌ដែលមានទន្លេជាច្រើនហូរកាត់ពីក្រោមវា។ រីឯជនណាហើយដែលបែរចេញវិញនោះ ទ្រង់នឹងដាក់ទណ្ឌកម្មរូបគេនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុត។

۞ لَّقَدۡ رَضِیَ ٱللَّهُ عَنِ ٱلۡمُؤۡمِنِینَ إِذۡ یُبَایِعُونَكَ تَحۡتَ ٱلشَّجَرَةِ فَعَلِمَ مَا فِی قُلُوبِهِمۡ فَأَنزَلَ ٱلسَّكِینَةَ عَلَیۡهِمۡ وَأَثَـٰبَهُمۡ فَتۡحࣰا قَرِیبࣰا ﴿18﴾

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់បានយល់ព្រម(ពេញចិត្ត)ចំពោះបណ្តាអ្នកដែលមានជំនឿ ខណៈដែលពួកគេបានសច្ចាប្រណិធានជាមួយអ្នក(ឱព្យាការីមូហាំម៉ាត់)នៅក្រោមដើមឈើ។ ពិតណាស់ ទ្រង់ដឹងបំផុតនូវអ្វីដែលមាននៅក្នុងដួងចិត្តរបស់ពួកគេ។ ដូច្នេះ ទ្រង់ក៏បានបញ្ចុះភាពនឹងនរទៅលើពួកគេ និងបានតបស្នងដល់ពួកគេនូវជ័យជម្នះក្នុងពេលដ៏ខ្លី(ខាងមុខ)

وَمَغَانِمَ كَثِیرَةࣰ یَأۡخُذُونَهَاۗ وَكَانَ ٱللَّهُ عَزِیزًا حَكِیمࣰا ﴿19﴾

ព្រមទាំងទ្រព្យជ័យភណ្ឌយ៉ាងច្រើនដែលពួកគេនឹងទទួលបានវា។ ហើយអល់ឡោះជាម្ចាស់មហាខ្លាំងពូកែ មហាគតិបណ្ឌិត។

وَعَدَكُمُ ٱللَّهُ مَغَانِمَ كَثِیرَةࣰ تَأۡخُذُونَهَا فَعَجَّلَ لَكُمۡ هَـٰذِهِۦ وَكَفَّ أَیۡدِیَ ٱلنَّاسِ عَنكُمۡ وَلِتَكُونَ ءَایَةࣰ لِّلۡمُؤۡمِنِینَ وَیَهۡدِیَكُمۡ صِرَ ٰ⁠طࣰا مُّسۡتَقِیمࣰا ﴿20﴾

អល់ឡោះជាម្ចាស់ទ្រង់បានសន្យានឹងពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)នូវជ័យភណ្ឌយ៉ាងច្រើនដែលពួកអ្នកនឹងទទួលបានវា ហើយទ្រង់បានប្រទានឱ្យពួកអ្នកភ្លាមៗនូវ(ជ័យភណ្ឌខ័យពើរ)នេះ។ ហើយទ្រង់បានរារាំងដៃមនុស្សលោកមិនឲ្យបង្កគ្រោះថ្នាក់ដល់ពួកអ្នក និងដើម្បីឱ្យវាក្លាយជាសញ្ញាភស្តុតាងមួយសម្រាប់បណ្តាអ្នកដែលមានជំនឿ។ ហើយទ្រង់នឹងចង្អុលបង្ហាញពួកអ្នកនូវមាគ៌ាដ៏ត្រឹមត្រូវ

وَأُخۡرَىٰ لَمۡ تَقۡدِرُوا۟ عَلَیۡهَا قَدۡ أَحَاطَ ٱللَّهُ بِهَاۚ وَكَانَ ٱللَّهُ عَلَىٰ كُلِّ شَیۡءࣲ قَدِیرࣰا ﴿21﴾

ព្រមទាំង(ជ័យភណ្ឌ)ផ្សេងទៀតដែលពួកអ្នកមិនទាន់មានលទ្ធភាពទៅលើវា តែអល់ឡោះទ្រង់ជ្រាបដឹងបំផុតចំពោះវា។ ហើយអល់ឡោះជាម្ចាស់ទ្រង់មានអានុភាពលើអ្វីៗទាំងអស់។

وَلَوۡ قَـٰتَلَكُمُ ٱلَّذِینَ كَفَرُوا۟ لَوَلَّوُا۟ ٱلۡأَدۡبَـٰرَ ثُمَّ لَا یَجِدُونَ وَلِیࣰّا وَلَا نَصِیرࣰا ﴿22﴾

ហើយប្រសិនបើពួកប្រឆាំងប្រយុទ្ធនឹងពួកអ្នក ពួកគេប្រាកដជានឹងរត់បកក្រោយវិញជាមិនខាន។ បន្ទាប់មក ពួកគេនឹងមិនមានអ្នកគាំពារឡើយ ហើយក៏មិនមានអ្នកជួយនោះដែរ។

سُنَّةَ ٱللَّهِ ٱلَّتِی قَدۡ خَلَتۡ مِن قَبۡلُۖ وَلَن تَجِدَ لِسُنَّةِ ٱللَّهِ تَبۡدِیلࣰا ﴿23﴾

វាជាមាគ៌ារបស់អល់ឡោះដែលបានកន្លងផុតទៅកាលពីមុនរួចមកហើយ។ ហើយអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងមិនឃើញមាគ៌ារបស់អល់ឡោះមានការផ្លាស់ប្តូរឡើយ។

وَهُوَ ٱلَّذِی كَفَّ أَیۡدِیَهُمۡ عَنكُمۡ وَأَیۡدِیَكُمۡ عَنۡهُم بِبَطۡنِ مَكَّةَ مِنۢ بَعۡدِ أَنۡ أَظۡفَرَكُمۡ عَلَیۡهِمۡۚ وَكَانَ ٱللَّهُ بِمَا تَعۡمَلُونَ بَصِیرًا ﴿24﴾

ហើយទ្រង់ជាអ្នកដែលបានរារាំងដៃពួកគេ(ពួកមុស្ហរីគីន)មិនឲ្យបង្កគ្រោះថ្នាក់ដល់ពួកអ្នក និងបានរារាំងដៃពួកអ្នក(អ្នកមានជំនឿ)មិនឲ្យបង្កគ្រោះថ្នាក់ដល់ពួកគេនៅកណ្តាលក្រុងម៉ាក្កះវិញដែរ ក្រោយពីទ្រង់បានឲ្យពួកអ្នកមានលទ្ធភាពលើពួកគេ។ ហើយអល់ឡោះទ្រង់ឃើញបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ត។

هُمُ ٱلَّذِینَ كَفَرُوا۟ وَصَدُّوكُمۡ عَنِ ٱلۡمَسۡجِدِ ٱلۡحَرَامِ وَٱلۡهَدۡیَ مَعۡكُوفًا أَن یَبۡلُغَ مَحِلَّهُۥۚ وَلَوۡلَا رِجَالࣱ مُّؤۡمِنُونَ وَنِسَاۤءࣱ مُّؤۡمِنَـٰتࣱ لَّمۡ تَعۡلَمُوهُمۡ أَن تَطَـُٔوهُمۡ فَتُصِیبَكُم مِّنۡهُم مَّعَرَّةُۢ بِغَیۡرِ عِلۡمࣲۖ لِّیُدۡخِلَ ٱللَّهُ فِی رَحۡمَتِهِۦ مَن یَشَاۤءُۚ لَوۡ تَزَیَّلُوا۟ لَعَذَّبۡنَا ٱلَّذِینَ كَفَرُوا۟ مِنۡهُمۡ عَذَابًا أَلِیمًا ﴿25﴾

ពួកគេ(ពួកមុស្ហរីគីន)គឺជាពួកដែលគ្មានជំនឿ និងបានរារាំងពួកអ្នកពីម៉ាស្ជិតអាល់ហារ៉ម ព្រមទាំងបានឃាត់សត្វជំនូនមិនឱ្យទៅដល់កន្លែង(សំឡេះ)របស់វា។ ហើយប្រសិនបើគ្មានអ្នកដែលមានជំនឿប្រុសស្រី(ស្ថិតនៅលាយឡំជាមួយពួកគ្មានជំនឿ)ដែលពួកអ្នកមិនស្គាល់ពួកគេ ដោយពួកអ្នកអាចនឹងសម្លាប់ពួកគេ(រួមជាមួយពួកគ្មានជំនឿ)ដែលនាំឲ្យពួកអ្នកត្រូវទទួលបាបកម្មដោយពួកអ្នកមិនដឹងទេនោះ (ប្រាកដជាអល់ឡោះនឹងឱ្យពួកអ្នកគ្រប់គ្រងអំណាចលើពួកមុស្ហរីគីននៅពេលនោះជាមិនខាន) ដើម្បីទ្រង់នឹងបញ្ចូលជនណាដែលទ្រង់មានចេតនាទៅក្នុងក្តីមេត្តាករុណារបស់ទ្រង់។ ប្រសិនបើពួកអ្នកអាចបែងចែង(រវាងពួកគ្មានជំនឿ និងអ្នកមានជំនឿ)បាននោះ យើងប្រាកដជានឹងដាក់ទណ្ឌកម្មដល់ពួកដែលគ្មានជំនឿក្នុងចំណោមពួកគេនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុតជាមិនខាន។

إِذۡ جَعَلَ ٱلَّذِینَ كَفَرُوا۟ فِی قُلُوبِهِمُ ٱلۡحَمِیَّةَ حَمِیَّةَ ٱلۡجَـٰهِلِیَّةِ فَأَنزَلَ ٱللَّهُ سَكِینَتَهُۥ عَلَىٰ رَسُولِهِۦ وَعَلَى ٱلۡمُؤۡمِنِینَ وَأَلۡزَمَهُمۡ كَلِمَةَ ٱلتَّقۡوَىٰ وَكَانُوۤا۟ أَحَقَّ بِهَا وَأَهۡلَهَاۚ وَكَانَ ٱللَّهُ بِكُلِّ شَیۡءٍ عَلِیمࣰا ﴿26﴾

នៅពេលដែលទ្រង់បានធ្វើឲ្យមាននៅក្នុងដួងចិត្តរបស់ពួកគ្មានជំនឿនូវភាពក្រអឺតក្រទមដែលជាភាពក្រអឺតក្រទមនៃសម័យកាលអវិជ្ជា ពេលនោះ អល់ឡោះទ្រង់បានបញ្ចុះភាពនឹងនររបស់ទ្រង់ទៅលើអ្នកនាំសាររបស់ទ្រង់ និងទៅលើបណ្តាអ្នកដែលមានជំនឿ ព្រមទាំងបានឲ្យពួកគេប្រកាន់ខ្ជាប់នូវពាក្យកោតខ្លាច (គឺពាក្យ لا إله إلا الله) ខណៈដែលពួកគេ គឺសក្ដិសមនឹងពាក្យនេះ និងជាម្ចាស់នៃពាក្យនេះផងដែរ។ ហើយអល់ឡោះជាម្ចាស់មហាដឹងបំផុតនូវរាល់អ្វីៗទាំងអស់។

لَّقَدۡ صَدَقَ ٱللَّهُ رَسُولَهُ ٱلرُّءۡیَا بِٱلۡحَقِّۖ لَتَدۡخُلُنَّ ٱلۡمَسۡجِدَ ٱلۡحَرَامَ إِن شَاۤءَ ٱللَّهُ ءَامِنِینَ مُحَلِّقِینَ رُءُوسَكُمۡ وَمُقَصِّرِینَ لَا تَخَافُونَۖ فَعَلِمَ مَا لَمۡ تَعۡلَمُوا۟ فَجَعَلَ مِن دُونِ ذَ ٰ⁠لِكَ فَتۡحࣰا قَرِیبًا ﴿27﴾

ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់បានធ្វើឱ្យសុបិនរបស់អ្នកនាំសាររបស់ទ្រង់ក្លាយជាការពិតដែលថា ពួកអ្នកពិតជានឹងបានចូលម៉ាស្ជិតអាល់ហារ៉ម(ទឹកដីម៉ាក្កះ)ដោយសុវត្ថិភាព ប្រសិនបើអល់ឡោះមានចេតនា ហើយបានកោរសក់ និងកាត់សក់របស់ពួកអ្នក ដោយគ្មានភ័យខ្លាចអ្វីឡើយ។ ហើយទ្រង់ដឹងបំផុតនូវអ្វីដែលពួកអ្នកមិនបានដឹង។ ដូច្នេះ ទ្រង់បានធ្វើឱ្យរឿងផ្សេងពីនោះកើតឡើយដោយការទទួលនូវជ័យជម្នះក្នុងពេលដ៏ខ្លីខាងមុខ។

هُوَ ٱلَّذِیۤ أَرۡسَلَ رَسُولَهُۥ بِٱلۡهُدَىٰ وَدِینِ ٱلۡحَقِّ لِیُظۡهِرَهُۥ عَلَى ٱلدِّینِ كُلِّهِۦۚ وَكَفَىٰ بِٱللَّهِ شَهِیدࣰا ﴿28﴾

ទ្រង់ជាអ្នកដែលបានបញ្ជូនអ្នកនាំសាររបស់ទ្រង់(ព្យាការីមូហាំម៉ាត់)ដោយនាំមកនូវការចង្អុលបង្ហាញ និងសាសនាដែលពិត(សាសនាអ៊ីស្លាម)ដើម្បីឱ្យសាសនានេះខ្ពង់ខ្ពស់លើសសាសនាផ្សេងទាំងអស់។ គ្រប់គ្រាន់ហើយដែលមានអល់ឡោះជាអ្នកធ្វើសាក្សីនោះ។

مُّحَمَّدٞ رَّسُولُ ٱللَّهِۚ وَٱلَّذِينَ مَعَهُۥٓ أَشِدَّآءُ عَلَى ٱلۡكُفَّارِ رُحَمَآءُ بَيۡنَهُمۡۖ تَرَىٰهُمۡ رُكَّعٗا سُجَّدٗا يَبۡتَغُونَ فَضۡلٗا مِّنَ ٱللَّهِ وَرِضۡوَٰنٗاۖ سِيمَاهُمۡ فِي وُجُوهِهِم مِّنۡ أَثَرِ ٱلسُّجُودِۚ ذَٰلِكَ مَثَلُهُمۡ فِي ٱلتَّوۡرَىٰةِۚ وَمَثَلُهُمۡ فِي ٱلۡإِنجِيلِ كَزَرۡعٍ أَخۡرَجَ شَطۡـَٔهُۥ فَـَٔازَرَهُۥ فَٱسۡتَغۡلَظَ فَٱسۡتَوَىٰ عَلَىٰ سُوقِهِۦ يُعۡجِبُ ٱلزُّرَّاعَ لِيَغِيظَ بِهِمُ ٱلۡكُفَّارَۗ وَعَدَ ٱللَّهُ ٱلَّذِينَ ءَامَنُواْ وَعَمِلُواْ ٱلصَّٰلِحَٰتِ مِنۡهُم مَّغۡفِرَةٗ وَأَجۡرًا عَظِيمَۢا ﴿29﴾

ព្យាការីមូហាំម៉ាត់ គឺជាអ្នកនាំសាររបស់អល់ឡោះ។ ហើយបណ្តាអ្នកដែលនៅជាមួយគាត់(សហាហ្ពាត់) គឺពួកគេមានភាពតឹងរឹងទៅលើពួកគ្មានជំនឿ តែមានក្តីមេត្តាករុណារវាងអ្នកមានជំនឿដូចគ្នា។ អ្នកនឹងឃើញពួកគេឱនរូកុ និងក្រាបស៊ូជោតដោយប្រាថ្នាការប្រោសប្រទាន និងការពេញចិត្តពីអល់ឡោះ។ សញ្ញាសម្គាល់របស់ពួកគេ គឺមានស្លាកស្នាមស៊ូជោតនៅលើផ្ទៃមុខរបស់ពួកគេ។ នោះជាលក្ខណៈសម្បត្តិរបស់ពួកគេដែលមាននៅក្នុងគម្ពីរតាវរ៉ត។ រីឯលក្ខណៈសម្បត្តិរបស់ពួកគេដែលមាននៅក្នុងគម្ពីរអ៊ិញជីល គឺប្រៀបដូចជារុក្ខជាតិដែលបញ្ចេញនូវពន្លករបស់វា។ ក្រោយមក វាក៏រឹងមាំ និងធំឡើង ហើយក៏បានដុះត្រង់ឡើងនៅលើដើមរបស់វាដែលធ្វើឱ្យកសិករទាំងឡាយមានការពេញចិត្ត។ (ការប្រៀបធៀបដូច្នេះ) គឺដើម្បីឱ្យពួកគ្មានជំនឿមានការខឹងសម្បាចំពោះពួកគេ(សហាហ្ពាត់)។ អល់ឡោះបានសន្យាចំពោះបណ្តាអ្នកដែលមានជំនឿនិងបានសាងទង្វើកុសលក្នុងចំណោមពួកគេនូវការអភ័យទោស និងផលបុណ្យដ៏ធំធេង(ឋានសួគ៌)។